Washington State

Office of the Attorney General

Attorney General

Bob Ferguson

Washington Attorney General’s Office (AGO, ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​វ៉ាស៊ីនតោន) នឹង​ផ្ដល់​ការ​បដិសេធ ឬទទួលស្គាល់​សេវា​ផ្ទាល់ខ្លួន​នៃ​សេវា​ដើម​ក្នុង​ការ​ដំណើរការ​ដីកាកោះ និង​បណ្ដឹង តែ​នៅ​ក្រោយពេល​ទទួល​បាន​ដីកាកោះ និង​បណ្ដឹង​តាម​អាសយដ្ឋាន​អ៊ីមែល​ខាងក្រោម​ប៉ុណ្ណោះ៖ serviceATG@atg.wa.gov។ ការ​បដិសេធ ឬទទួលស្គាល់​សេវា​ផ្ទាល់ខ្លួន​នេះ​អនុវត្ត​តែ​ចំពោះ​បណ្ដឹង​ប្រឆាំង​នឹង​រដ្ឋ​វ៉ាស៊ីនតោន ទីភ្នាក់ងារ​របស់​រដ្ឋ និង​មន្ត្រី​របស់​រដ្ឋ​នេះ​ក្នុង​សមត្ថកិច្ច​ផ្លូវការ​របស់​ពួក​គេ​ប៉ុណ្ណោះ។ AGO មិន​យល់ព្រម​ក្នុង​ការ​បដិសេធ​សេវា​ដើម​ក្នុង​ការ​ដំណើរការ​សម្រាប់​ចុងចោទ​ដែល​បាន​បញ្ជាក់​ឈ្មោះ​ជា​លក្ខណៈ​បុគ្គល​ទេ។ ការ​បដិសេធ ឬទទួលស្គាល់​សេវា​ផ្ទាល់ខ្លួន​ចាប់ផ្ដើម​សុពលភាព​នៅ​កាលបរិច្ឆេទ​ដែល​បាន​ចេញ មិនមែន​នៅ​កាលបរិច្ឆេទ​ផ្ញើ ឬទទួល​ដីកាកោះ និង​បណ្ដឹង​តាម​អ៊ីមែល​នោះ​ទេ។ ការ​បដិសេធ ឬទទួលស្គាល់​សេវា​ផ្ទាល់ខ្លួន​តាមរយៈ​ដំណើរការ​នេះ​នឹង​ធ្វើឡើង​ក្នុង​ទម្រង់​ជា​អ៊ីមែល​ដែល​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ដោយ​ជំនួយការ​អគ្គ​រដ្ឋអាជ្ញា ដែល​ជា​អ្នកទទួល​ស្គាល់​ការ​ទទួល​ដីកាកោះ និង​បណ្ដឹង។ “ការ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ” ពី​អាសយដ្ឋាន​អ៊ីមែល​នៃ​សេវា​នេះ​មិន​ប្រើជា​ការ​បដិសេធ ឬទទួលស្គាល់​សេវា​ផ្ទាល់ខ្លួន​ទេ។    

កុំ​ប្រើ​អាសយដ្ឋាន​អ៊ីមែល​នេះ​សម្រាប់​បញ្ជូន​បណ្ដឹង​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​បណ្ដឹងវិវាទ​ដែល​កំពុង​បន្ត ឬសម្រាប់​ការឆ្លើយឆ្លង​ទូទៅ​ជាមួយ AGO។ សម្រាប់​ការ​បញ្ជូន​បណ្ដឹង​ផ្សេងទៀត (លើកលែងតែ​ដីកាកោះ និង​បណ្ដឹង​ដើម) ពាក់ព័ន្ធ​នឹង​បណ្ដឹងវិវាទ​ដែល​កំពុង​បន្ត សូម​ទាក់ទង​ទៅ​ជំនួយការ​អគ្គ​រដ្ឋអាជ្ញា​ដែល​បាន​ចាត់តាំង។ សម្រាប់​បណ្ដឹងតវ៉ា​របស់​អ្នកប្រើ​ប្រាស់ ទំនាក់ទំនង​សំ​ខាន់ៗ ឬការ​ស្នើសុំ​របាយការណ៍​សាធារណៈ សូម​មើល​គេហទំព័រ www.atg.wa.gov របស់ AGO។ ការ​បដិសេធ​នេះ​មាន​សុពលភាព​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម ហើយ​អាច​មានការ​កែប្រែ ឬធ្វើ​បច្ចុប្បន្នភាព​តាម​កាលៈទេសៈ​ចាំបាច់។