រាយការណ៍អំពីការស្អប់ខ្ពើម ទទួលបានជំនួយ។
មិនថាវាបានកើតឡើងចំពោះអ្នក ឬអ្នកផ្សេងទៀតនោះទេ អ្នកមិនឯកាឡើយ៖ យើងនៅទីនេះដើម្បីឱ្យអ្នករាយការណ៍អំពីការស្អប់ខ្ពើម និងទទួលបានជំនួយដែលអ្នកត្រូវការ។
ករណីមិនមែនអាសន្ន
Hate Crimes & Bias Incidents Hotline
អ្នកធ្វើការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្តពីម៉ោង 9 ព្រឹកដល់ 5 ល្ងាច ម៉ោងតំបន់ប៉ាស៊ីហ្វិក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
លទ្ធភាពទទួលបានសេវាបកប្រែផ្ទាល់មាត់ជាង 240 ភាសា។
យើងទទួលការហៅទូរសព្ទបញ្ជូនបន្តទាំងអស់។
អ្នកអាចរាយការណ៍មកយើងតាមអនឡាញបានគ្រប់ពេល៖
រាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ឬហេតុការណ៍លម្អៀង (ជាភាសាអង់គ្លេស)រាយការណ៍អំពីការស្អប់ខ្ពើម ទទួលបានជំនួយ។
ដូចទៅនឹងកន្លែងផ្សេងទៀតដែរ សហគមន៍នានានៅរដ្ឋវ៉ាស៊ីនតោនរងផលប៉ះពាល់ពីការស្អប់ខ្ពើម និងលម្អៀង។ Federal Bureau of Investigation (FBI, ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ) លើកឡើងថារដ្ឋវ៉ាស៊ីនតោនបានក្លាយជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំដែលមានការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមច្រើនបំផុតតាំងពីឆ្នាំ 2018។ ហេតុការណ៍ទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស និងធ្វើឱ្យពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព ឬគ្មានអ្នកត្រូវការនៅក្នុងសហគមន៍របស់ខ្លួន។ ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងមិនត្រូវបានរាយការណ៍ជានិច្ចនោះទេ ដូច្នេះយើងមិនមានព័ត៌មានពេញលេញថាតើវាកើតឡើងញឹកញាប់យ៉ាងណាឡើយ។ យើងចង់ឱ្យរដ្ឋវ៉ាស៊ីនតោនមានលក្ខណៈស្វាគមន៍ រួមបញ្ចូលគ្រប់គ្នា និងសុវត្ថិភាពទាំងអស់គ្នា។
Hate Crimes & Bias Incidents Hotline (ខ្សែទូរសព្ទបន្ទាន់សម្រាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង) គឺជាកន្លែងដែលអ្នកអាចរាយការណ៍អំពីការស្អប់ខ្ពើម និងទទួលបានជំនួយ។ ខ្សែទូរសព្ទនេះប្រើសម្រាប់ជួយជនរងគ្រោះ និងជួយតាមដានឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង។ យើងចង់៖
- ជួយមនុស្សដែលបានឃើញ ឬក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង។
- ណែនាំមនុស្សទៅកាន់សេវាកម្មដែលអាចជួយបាន។ យើងមិនមែនជាប៉ូលិសទេ ហើយយើងក៏មិនរាយការណ៍ទៅប៉ូលិសដែរ លើកលែងតែអ្នកយល់ព្រមឱ្យរាយការណ៍។
- ជូនដំណឹងដល់អង្គនីតិបញ្ញត្តិ អភិបាលរដ្ឋ មន្ត្រីអនុវត្តន៍ច្បាប់ និងសហគមន៍អំពីកម្រិតនៃបញ្ហា។
ខ្សែទូរសព្ទបន្ទាន់នេះគឺជាខ្សែសម្រាប់រាយការណ៍ករណីមិនមែនអាសន្ន។ ប្រសិនបើមានរឿងគ្រោះថ្នាក់កើតឡើងឥឡូវនេះ សូមហៅទូរសព្ទទៅលេខ 911។
ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលកើតឡើងនៅពេលហៅទៅខ្សែទូរសព្ទបន្ទាន់។ (ជាភាសាអង់គ្លេស)ប្រវត្តិនៃច្បាប់របស់រដ្ឋវ៉ាស៊ីនតោនស្ដីពីឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង
ចុចត្រង់នេះដើម្បីស្វែងយល់បន្ថែមអំពីច្បាប់ចាស់ និងច្បាប់បច្ចុប្បន្នរបស់រដ្ឋវ៉ាស៊ីនតោនស្ដីពីឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង។ (ជាភាសាអង់គ្លេស)តើអ្នកធ្លាប់ជួបប្រទះ ឬធ្លាប់ឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើម ឬហេតុការណ៍លម្អៀងដែរទេ?
តាមច្បាប់រដ្ឋវ៉ាស៊ីនតោន ឧក្រិដ្ឋកម្មស្អប់ខ្ពើមគឺជាការបំពានលក្ខណៈព្យាបាទ មានចេតនា ជាក់ស្ដែង ឬគំរាមកំហែងលើបុគ្គលណាម្នាក់ ឬធ្វើឱ្យខូចខាតជារូបវន្តលើទ្រព្យសម្បត្តិរបស់បុគ្គលនោះ ដោយសារតែការយល់ឃើញចំពោះជាតិសាសន៍ សម្បុរ សាសនា បុព្វបុរស ប្រទេសកំណើត ភេទ និន្នាការផ្លូវភេទ ការបង្ហាញអំពីភេទឬអត្តសញ្ញាណ ឬពិការភាពផ្លូវចិត្ត ផ្លូវកាយ ឬញាណ។
- ចំណុចនេះអាចរួមបញ្ចូល៖ ការបំពាន ឬបង្ករបួសរាងកាយលើអ្នកដទៃ
- ការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ
- ការគំរាមកំហែងអ្នកដទៃ ឬក្រុមមនុស្សដែលបណ្ដាលឱ្យមាន “ការភ័យខ្លាចដោយមានហេតុផល” ថាអាចបង្កការខូចខាតទ្រព្យសម្បត្តិ ឬរបួសរាងកាយ
ស្របតាមច្បាប់រដ្ឋវ៉ាស៊ីនតោន ហេតុការណ៍លម្អៀង, គឺជាការបង្ហាញអរិភាព ឬការស្អប់ខ្ពើមចំពោះអ្នកដទៃដោយផ្អែកលើភាពជាក់ស្ដែង ឬការយល់ឃើញអំពីជាតិសាសន៍ សម្បុរ សាសនា លិទ្ធិ បុព្វបុរស ប្រទេសកំណើត ស្ថានភាពអន្តោប្រវេសន៍ឬសញ្ជាតិ យេនឌ័រ ភេទ និន្នាការផ្លូវភេទ ការបង្ហាញអំពីភេទឬអត្តសញ្ញាណ ឬពិការភាពផ្លូវចិត្ត ផ្លូវកាយ ឬញាណ ការប្រើប្រាស់ឆ្កែនាំផ្លូវ ឬសត្វជំនួយជនពិការដែលបានបង្ហាត់ ឬស្ថានភាពយោធាឬអតីតយុទ្ធជនដែលចាកចេញពីជួរទ័ពដោយកិត្តិយស ដែលមិនឈានដល់កម្រិតឧក្រិដ្ឋកម្មស្អប់ខ្ពើម។ ឧទាហរណ៍នៃហេតុការណ៍លម្អៀងរួមមានជាអាទិ៍៖
- ការប្រើភាសាប្រមាថចំពោះអ្នកដទៃដោយផ្អែកលើភាពជាក់ស្ដែង ឬការយល់ឃើញអំពីជាតិសាសន៍ ភេទ សាសនា ឬអត្តសញ្ញាណដែលត្រូវបានការពារផ្សេងទៀត។
- ការបង្កើតរូបភាព ឬគំនូរអ្នករើសអើងជាតិសាសន៍ ឬប្រមាថដោយផ្អែកលើភាពជាក់ស្ដែង ឬការយល់ឃើញអំពីជាតិសាសន៍ ភេទ សាសនា ឬអត្តសញ្ញាណដែលត្រូវបានការពារផ្សេងទៀតរបស់នរណាម្នាក់។
- ការចំអកនរណាម្នាក់ដែលមានពិការភាព ឬការអនុវត្តឬបទដ្ឋានវប្បធម៌របស់នរណាម្នាក់។
Other Languages