Washington State

Office of the Attorney General

Attorney General

Bob Ferguson

ការប្រើប្រាស់ព័ត៌មាន​លិខិតថ្កោលទោស​នៅក្នុងការ​ទទួល​ឲ្យចូលបម្រើការងារ

នៅក្នុង​ឆ្នាំ2018 សភា​ធម្មនុញ្ញ​បានអនុម័ត​ Washington Fair Chance Act (RCW, ច្បាប់​ស្តីពី​ឱកាស​ស្មើភាពគ្នានៅរដ្ឋ​វ៉ាស៊ីនតោន​​)   ជំពូក​ 49.94 ដើម្បី​ការពារ​អ្នកដាក់ពាក្យសុំការងារ​ដែលមាន​លិខិត​ថ្កោលទោស​​ ដើម្បី​ឲ្យពួកគេKhmer Fair Chance Act Flyer​អាច​ធ្វើការប្រកួតប្រជែង​ដោយយុត្តិធម៌សម្រាប់ការងារ​ដែលពួកគេ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន។ ដើម្បីសម្រេចគោលដៅនេះ ច្បាប់​មានចែង​នូវ​លក្ខខណ្ឌ​ដូចខាងក្រោម​៖

ការ​ផ្សព្វផ្សាយ​ដំណឹង​អំពីការងារ
និយោជក​ដែល​មានធានារ៉ាប់រង​ អាច​នឹង​មិន​ធ្វើការផ្សព្វផ្សាយដំណឹង​​អំពីការ​បើក​ឱកាស​ការងារ​ក្នុង​រូបភាព​មួយដែល​ទាត់ចោល​​អ្នកដែលមាន​លិខិតថ្កោលទោស​ចេញពី​ការដាក់ពាក្យសុំការងារ​ទេ​។ ការផ្សព្វផ្សាយ​ដំណឹង​ដែល​ប្រកាស​ថា "បដិសេធឧក្រិដ្ឋជន​" "បដិសេធ​ប្រវត្តិ​ធ្លាប់ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ" ឬ​បង្ហាញប្រាប់​សារ​ផ្សេងទៀត​ដែ​លប្រហាក់ប្រហែលនេះ​ ត្រូវបានហាមឃាត់​។​

ពាក្យសុំការងារ​
និយោជក​ដែលមានធានារ៉ាប់រង​ អាច​នឹង​មិន​បញ្ចូល​នូវសំណួរ​ណាមួយនៅក្នុង​ពាក្យសុំការងារ​ ដែលសាកសួរ​ព័ត៌មាន​អំពី​លិខិតថ្កោលទោស​របស់អ្នកដាក់ពាក្យសុំការងារទេ​។​

កិច្ចដំណើរការ​ទទួលឲ្យ​ចូល​បម្រើការងារ​
និយោជក​ដែល​មានធានា​រ៉ាប់រង​ អាចនឹង​មិន​អនុវត្ត​​សកម្មភាព​ណាមួយដូចខាងក្រោម​ រហូតក្រោយពេល​និយោជកធ្វើការសម្រេច​​ជាលើកដំបូងថា​ អ្នកដាក់ពាក្យសុំ​គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​មុខតំណែងនេះ​៖

  1. សួរសំណួរ​ដោយផ្ទាល់មាត់​ ឬ​ជាលាយលក្ខណ៍​អក្សរ​ អំពីលិខិតថ្កោលទោស​របស់អ្នកដាក់ពាក្យសុំ​
  2. ស្នើសុំព័ត៌មានតាមរយៈការពិនិត្យមើលប្រវត្តិសាវតារប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​
  3. ទទួល​បាន​ព័ត៌មានផ្សេងទៀត​អំពី​លិខិតថ្កោលទោស​របស់អ្នកដាក់ពាក្យសុំ​  
  4. អនុវត្ត​គោលនយោបាយ​ឬ​ការអនុវត្ត​នានាដែល​ទាត់ចោល​អ្នកដាក់ពាក្យសុំការងារដែលមាន​លិខិតថ្កោលទោស​​ដោយស្វ័យប្រវត្តិ ឬ​ដោយផ្ទាល់​​ រួមទាំង​ការបដិសេធ​អ្នកដាក់ពាក្យសុំដោយសារ​មិនបាន​បង្ហាញប្រាប់​លិខិតថ្កោលទោស​។

និយោជកដែលមានធានា​រ៉ាប់រង​
និយោជកដែលមានធានារ៉ាប់រង​ រួមមាន​ទីភ្នាក់ងារសាធារណៈ បុគ្គល​ឯកជន អាជីវកម្ម​និង​ក្រុមហ៊ុន​សារជីវកម្ម អ្នកម៉ៅការ ទីភ្នាក់ងារបុគ្គលិកបណ្តោះអាសន្ន​ កម្មវិធី​បណ្តុះ​បណ្តាលនិង​ហាត់ការ និងទីភ្នាក់ងារ​ផ្តល់ការងារ​​ ទីភ្នាក់​ងារ​បញ្ចូនបន្ត​ និងទីភ្នាក់ងារ​ការងារ​។​​​ ច្បាប់នេះ​អនុវត្ត​ចំពោះ​និយោជកទាំងអស់​ ដោយមិនគិត​ពី​ចំនួន​បុគ្គលិកដែល​ពួកគេទទួល​ឲ្យចូលបម្រើការងារទេ។​

ច្បាប់នេះ​មិនអនុវត្តចំពោះ​និយោជក​ដែលទទួល​នរណាម្នាក់ឲ្យចូលបម្រើការងារ​ ដែល​ពួកគេ​នឹង​ ឬ​អាចនឹងមាន​ការប្រើប្រាស់​ដោយគ្មានការត្រួតពិនិត្យ​ទៅលើកុមារ មនុស្ស​ពេញវ័យងាយរងគ្រោះ ឬ​បុគ្គលងាយរងគ្រោះ​, មន្ត្រីពង្រឹងការអនុវត្ត​ច្បាប់​នៅរដ្ឋ​វា៉ស៊ីនតោន ឬ​ទីភ្នាក់ងារ​យុត្តិធម៌ព្រហ្មទណ្ឌ​, ស្ថាប័នហិរញ្ញវត្ថុ អង្គភាពសន្តិសុខថ្នាក់ជាតិ​ឬ​មានការចុះ​បញ្ជី ឬ​និយោជកផ្សេងទៀត​ដែល​​ច្បាប់​បានអនុញ្ញាត​ ឬ​តម្រូវឲ្យសាកសួរនិងពិចារណា​អំពី​ព័ត៌មាន​ពាក់ព័ន្ធនឹង​លិខិតថ្កោលទោស​របស់អ្នក​ដាក់ពាក្យសុំ​ សម្រាប់​គោលបំណង​ការងារ​, ឬនិយោជក​ដែល​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ធ្វើការងារ​មិនមែនជាបុគ្គលិក​។ ​​​​​

កិច្ចដំណើរការ​បណ្តឹង​
 Civil Rights Division (ស្ថាប័នសិទ្ធិពលរដ្ឋ) ទទួលយក​ពាក្យបណ្តឹង​ដែល​និយោជក​ដែលមានធានា​រ៉ាប់រង ធ្លាប់​បានប្រើប្រាស់​ព័ត៌មានលិខិតថ្កោលទោស​ដើម្បី​ទាត់ចោល​​​អ្នកដាក់ពាក្យសុំ​ចេញពីឱកាស​ការ​ងារ មុនពេល​សម្រេចថាតើ​អ្នកដាក់ពាក្យសុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការងារ​នេះដែរឬអត់​។ អ្នកអាចនឹង​ទាក់ទង​មកយើង តាមរយៈ fairchancejobs@atg.wa.gov ឬ​ដោយផ្តល់​សារ​នៅលើខ្សែ​ទូរសព្ទ​ឥតគិតថ្លៃ​របស់​យើង​តាម​រយៈលេខ (833) 660-4877។ អ្នកក៏អាច​ប្រគល់​ពាក្យបណ្តឹង​ដោយ​ប្រើប្រាស់ទម្រង់បែបបទ​តាមអនឡាញ​ របស់យើងផងដែរ​​ ហើយបុគ្គលិក​ម្នាក់នឹង​ទាក់ទង​ទៅអ្នក​។  មនុស្សគ្រប់គ្នា​អាច​នឹង​ដាក់ពាក្យបណ្តឹង​អំពី​​ការផ្សព្វផ្សាយ​ឬ​ការអនុវត្ត​ទទួល​ចូល​បម្រើការងារ​ដែល​មិនត្រឹមត្រូវតាមច្បាប់ មិនមែន​តែ​អ្នកដាក់ពាក្យសុំការងារ​ដែល​រង​ផលប៉ះពាល់​ដោយសកម្មភាពទាំងនោះទេ​។