Washington State

Office of the Attorney General

Attorney General

Nick Brown

ធនធានច្រើនទៀតមានជាភាសានេះ។

អាស្រ័យលើចំនួនប្រាក់ចំណូលដែលបុគ្គល និងគ្រួសាររកបានក្នុងមួយឆ្នាំ អ្នករស់នៅរដ្ឋវ៉ាស៊ីនតោនអាចមានសិទ្ធិទទួលបានការថែទាំដោយឥតគិតថ្លៃ ឬមានការបញ្ចុះតម្លៃនៅមន្ទីរពេទ្យក្នុងរដ្ឋនេះ។ ការការពារទាំងនេះអនុវត្តចំពោះការចំណាយថ្លៃមន្ទីរពេទ្យដោយខ្លួនឯង រួមទាំងការចំណាយរួមគ្នា និងប្រាក់ត្រូវបង់មុន។ ជំនួយហិរញ្ញវត្ថុសម្រាប់វិក្កយបត្រមន្ទីរពេទ្យប្រភេទនេះអាចហៅម្យ៉ាងទៀតថា “ការថែទាំលក្ខណៈសប្បុរស”។

នៅឆ្នាំ 2022 លក្ខខណ្ឌតម្រូវនៃប្រាក់ចំណូលសម្រាប់ការថែទាំលក្ខណៈសប្បុរសបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នករស់នៅរដ្ឋវ៉ាស៊ីនតោនរាប់ពាន់នាក់ទៀតមានសិទ្ធិទទួលបានការថែទាំនៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ឬមានការបញ្ចុះតម្លៃស្របតាមច្បាប់ថ្មី។ ដើម្បីមើលថាតើអ្នកមានសិទ្ធិទទួលបានការថែទាំលក្ខណៈសប្បុរសឬអត់ សូមចូលទៅកាន់គេហទំព័ររបស់ Washington State Department of Health (ក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីនតោន) (ជាភាសាអង់គ្លេស) ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌតម្រូវនៃប្រាក់ចំណូលរបស់ច្បាប់នេះ។ 

ដើម្បីទទួលបានការថែទាំលក្ខណៈសប្បុរស អ្នកត្រូវដាក់ពាក្យស្នើសុំតាមរយៈមន្ទីរពេទ្យ។ ច្បាប់ស្ដីពីការថែទាំលក្ខណៈសប្បុរសកំណត់លក្ខខណ្ឌតម្រូវអប្បបរមាដែលមន្ទីរពេទ្យត្រូវតែគោរពតាម ប៉ុន្តែមន្ទីរពេទ្យត្រូវបានអនុញ្ញាតឱ្យកាន់តែមានភាពសប្បុរសក្នុងគោលការណ៍របស់ខ្លួន (ឧទាហរណ៍ ផ្ដល់ការថែទាំលក្ខណៈសប្បុរសដល់អ្នកជំងឺដែលមានប្រាក់ចំណូលខ្ពស់ជាងនេះ)។ ប្រសើរបំផុតគឺត្រូវពិគ្រោះជាមួយអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុនៅមន្ទីរពេទ្យដែលអ្នកបានទទួលការថែទាំ ដើម្បីស្វែងយល់បន្ថែម។  

ប្រសិនបើអ្នកគិតថាមន្ទីរពេទ្យរបស់អ្នកមិនអនុវត្តតាមច្បាប់នេះទេ សូមដាក់បណ្ដឹងទៅអគ្គរដ្ឋអាជ្ញាតាមរយៈ https://www.atg.wa.gov/file-complaint (ជាភាសាអង់គ្លេស)។ ប្រសិនបើអ្នកត្រូវការសេវាបកប្រែឯកសារ ឬបកប្រែផ្ទាល់មាត់ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ (360) 753-6200 ហើយសួររកខ្សែទូរសព្ទផ្នែកភាសា។


សំណួរចោទសួរជាញឹកញាប់

 

តើអ្វីជា “ការថែទាំដោយក្ដីសប្បុរស”?

ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​នៃ​រដ្ឋ​វ៉ាស៊ីនតោន​តម្រូវ​ឱ្យ​មន្ទីរពេទ្យ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​អ្នកជំងឺ​ដែល​មាន​ចំណូល​ទាប ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​ផ្ទាល់ខ្លួន​របស់​ពួក​គេ។ សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា យើង​កំពុង​និយាយ​អំពី​មនុស្ស​ដែល​មាន​ធានារ៉ាប់រង មិនមែន​តែ​មនុស្ស​ដែល​គ្មាន​ធានារ៉ាប់រង​នោះ​ទេ។ មនុស្សជា​ច្រើន​ប្រឈម​នឹង​ការ​ចំណាយ​ផ្ទាល់ខ្លួន​យ៉ាងច្រើន ទោះបីជា​មាន​ធានារ៉ាប់រង​ក៏ដោយ ដូច្នេះ​ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​យើង​ជួយ​ដល់​បុគ្គល​ទាំងនោះ។

 

តើមានការកំណត់អាយុតិចបំផុតដែរទេ?

ទេ មិន​មានការ​កំណត់​អាយុ​តិច​បំផុត ឬច្រើន​បំផុត​ទើប​មាន​លក្ខខណ្ឌ​ទទួល​បាន​នោះ​ទេ។ ប្រជាជន​គ្រប់រូប​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​មាន​សិទ្ធិ​ទទួល​បាន។

 

តើអ្នកត្រូវចូលរួមកម្មវិធី Medicare ឬ Medicaid ទើបអាចប្រើការថែទាំដោយក្ដីសប្បុរសឬ?

ទេ ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ប្រជាជន​ទាំងអស់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន មិនថា​ពួក​គេ​មាន​ធានារ៉ាប់រង​វេជ្ជសាស្ត្រ​សាធារណៈ ធានារ៉ាប់រង​វេជ្ជសាស្ត្រ​ឯកជន ឬមិន​មាន​ធានារ៉ាប់រង​នោះ​ទេ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​រ៉ាប់រង​ចំណាយ​ផ្ទាល់ខ្លួន​របស់​អ្នក មិនថា​មាន​ស្ថានភាព​ធានារ៉ាប់រង​បែប​ណា​នោះ​ទេ អាស្រ័យ​លើ​កម្រិត​ចំណូល​របស់​អ្នក​តែមួយមុខ​គត់។

 

តើខ្ញុំត្រូវតែជាពលរដ្ឋអាមេរិក ទើបអាចដាក់ពាក្យសុំប្រើការថែទាំដោយក្ដីសប្បុរសបានឬ?

ទេ អ្នកជំងឺ​ទាំងអស់​អាច​ដាក់ពាក្យសុំ​ប្រើការ​ថែទាំ​ដោយ​ក្ដី​សប្បុរស​បាន មិនថា​ពួក​គេ​មាន​ស្ថានភាព​អន្តោប្រវេសន៍​បែប​ណា​នោះ​ទេ។

 

តើការទទួលបានការថែទាំដោយក្ដីសប្បុរសប៉ះពាល់ដល់លក្ខខណ្ឌទទួលបានរបបសន្តិសុខសង្គម កម្មវិធី Medicare ឬ Medicaid ដែរទេ?

អត់ទេ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ផ្នែក​នៃ​វិក្កយបត្រ​មន្ទីរពេទ្យ​ដែល​អ្នក​បង់ប្រាក់ ដូចជា​ការ​ចំណាយ​រួមគ្នា និង​ការ​បង់​ធានារ៉ាប់រង។ Medicaid និង Medicare នឹង​នៅតែ​រ៉ាប់រង​លើ​ចំណែក​របស់​ពួក​គេ​ដដែល ហើយ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​នឹង​អនុវត្ត​ចំពោះ​អ្វី​ដែល​នៅសល់​សម្រាប់​អ្នកជំងឺ​បង់ប្រាក់​ផ្ទាល់ខ្លួន។

 

តើកម្មវិធី Medicaid និង/ឬ Medicare បង់ប្រាក់លើអ្វីគ្រប់យ៉ាងឬ?

មិនមែន​ទាំងអស់​ទេ។ អាច​មានការ​ចំណាយ​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​ការថែទាំ​នៅ​មន្ទីរពេទ្យ អាស្រ័យ​លើ​អ្វី​ដែល​ត្រូវ​បាន​រ៉ាប់រង។ ចំណុច​នេះ​ក៏​អនុវត្ត​ចំពោះ​ធានារ៉ាប់រង​ឯកជន​ផង​ដែរ។ 

 

តើការថែទាំដោយក្ដីសប្បុរសអនុវត្តតែចំពោះការថែទាំក្នុងមន្ទីរពេទ្យឬ? ចុះបើទៅគ្លីនិក?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ ទោះ​យ៉ាងណា ជួនកាល​មន្ទីរពេទ្យ​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្លីនិក​នឹង​ពង្រីក​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​ពួក​គេ​ទៅកាន់​គ្លីនិក​ទាំងនោះ។ ដូច្នេះ​ត្រូវ​សាកសួរ​ជានិច្ច ទើប​ជា​ការ​ប្រសើរ​បំផុត។

 

តើ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​រ៉ាប់រង​លើ​ការ​ចូលបន្ទប់​សង្គ្រោះ​បន្ទាន់ ការ​ឆ្លុះ​កាំរស្មីអ៊ិច ឬការ​ព្យាបាល​អ្នកជំងឺ​មិន​សម្រាក​ឆ្លង​យប់ ដែល​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ដែរ​ទេ?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ វា​រួមបញ្ចូល​ការថែទាំ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ វា​ក៏​រួមបញ្ចូល​ការ​ស្កេន ធ្វើតេស្ត ឬក្បួន​វេជ្ជសាស្ត្រ​ផ្សេងទៀត​នៅ​មន្ទីរពេទ្យ​ផង​ដែរ។ ការថែទាំ​ដោយ​ក្ដី​សប្បុរស​ប្រហែលជា​មិន​រ៉ាប់រង​លើ​វិក្កយបត្រ​ពី​គ្រូពេទ្យ ឬអ្នកផ្ដល់​សេវា​ផ្សេងទៀត​ដែល​មិន​ជួល​ដោយ​មន្ទីរពេទ្យ​ទេ។

 

តើការថែទាំដោយក្ដីសប្បុរសអនុវត្តតែចំពោះវិក្កយបត្រនាពេលអនាគត ឬចំពោះវិក្កយបត្រកន្លងផុតផងដែរ?

ការថែទាំលក្ខណៈសប្បុរសធម៌អនុវត្តចំពោះទាំងវិក្កយបត្រពីមុនៗ និងការថែទាំនាពេលអនាគត។ មិនសំខាន់ថាវិក្កយបត្រកន្លងផុតយូរប៉ុនណា ឬវិក្កយបត្រត្រូវបានផ្ញើទៅកាន់ផ្នែកប្រមូលប្រាក់ឬអត់នោះទេ។ ប្រសិនបើអ្នកត្រូវនឹងលក្ខខណ្ឌ ការថែទាំលក្ខណៈសប្បុរសធម៌អនុវត្តចំពោះវិក្កយបត្រមន្ទីរពេទ្យរបស់អ្នក។

 

ពេល​ខ្ញុំ​ទទួលការ​ថែទាំ​នៅ​មន្ទីរពេទ្យ ខ្ញុំ​បាន​ទទួល​វិក្កយបត្រ 2 ខុសគ្នា ដោយ​វិក្កយបត្រ 1 បាន​ពី​មន្ទីរពេទ្យ និង 1 ទៀត​បាន​ពី​គ្រូពេទ្យ។ តើ​វិក្កយបត្រ​ទាំងពីរ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ក្រោម​ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ដែរ​ទេ?

មានតែ​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឱ្យ​ផ្ដល់​ការថែទាំ​ដោយ​ក្ដី​សប្បុរស។ ច្បាប់​នេះ​មិន​តម្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​សម្រាប់​វិក្កយបត្រ​គ្រូពេទ្យ​ទេ។ ទោះ​យ៉ាងណា មន្ទីរពេទ្យ​ជាច្រើន​តម្រូវ​ឱ្យ​គ្រូពេទ្យ​ដែល​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​គោរព​តាម​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​មន្ទីរពេទ្យ។ សូម​សាកសួរ​មន្ទីរពេទ្យ​របស់​អ្នក​ក្រែង​ពួក​គេ​តម្រូវ។

 

ចុះបើខ្ញុំមានផ្ទះ ឬមានគណនីចូលនិវត្តន៍។ តើទ្រព្យទាំងនោះធ្វើឱ្យខ្ញុំបាត់បង់សិទ្ធិទទួលបានដែរទេ?

សំខាន់​បំផុត មន្ទីរពេទ្យ​មិន​អាច​ពិចារណា​ចំពោះ​កម្មសិទ្ធិ​របស់​អ្នកលើ​ទីលំនៅ​ចម្បង​របស់​អ្នក ឬតម្លៃ​នៃ​ទីលំនៅ​នោះ​បានទេ នៅពេល​វាយតម្លៃ​អំពី​លក្ខខណ្ឌ​ទទួល​បានការ​ថែទាំ​ដោយ​ក្ដី​សប្បុរស ដូច្នេះ​កម្មសិទ្ធិ​លើ​ផ្ទះ​ផ្ទាល់ខ្លួន​នឹង​មិន​ប៉ះពាល់​ដល់​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ឡើយ។ មន្ទីរពេទ្យ​អាច​ពិចារណា​លើ​ទ្រព្យ​មួយចំនួន​ក្នុង​ការវាយតម្លៃ​អំពី​លក្ខខណ្ឌ​ទទួល​បាន ប៉ុន្តែ​វា​មានកម្រិត​កំណត់​ខ្ពស់ ហើយ​អតិថិជន​ភាគច្រើន​ដែល​មាន​ចំណូល​ត្រូវ​នឹង​លក្ខខណ្ឌ​ទទួល​បានការ​ថែទាំ​ដោយ​ក្ដី​សប្បុរស​នឹង​មិន​ត្រូវ​បាន​រាប់បញ្ចូល​ដោយ​ផ្អែកលើ​ទ្រព្យរបស់​ពួក​គេ​ទេ។

 

តើការថែទាំដោយក្ដីសប្បុរសរ៉ាប់រងលើការថែទាំជំងឺដូចជា ជំងឺវង្វេងវង្វាន់ដែរទេ?

ការថែទាំ​ដោយ​ក្ដី​សប្បុរស​អនុវត្ត​ចំពោះ​ការ​ទទួលការ​ថែទាំ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ។ លក្ខខណ្ឌ​ទទួល​បាន​មិនកំណត់​ដោយ​ជំងឺ​វេជ្ជសាស្ត្រ​ជាក់លាក់​នោះ​ទេ។ ទោះ​យ៉ាងណា ជួនកាល​មន្ទីរពេទ្យ​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្លីនិក​នឹង​ពង្រីក​គោលការណ៍​ថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​ពួក​គេ​ទៅកាន់​គ្លីនិក​ទាំងនោះ។ ដូច្នេះ​ត្រូវ​សាកសួរ​ជានិច្ច ទើប​ជា​ការ​ប្រសើរ​បំផុត។

 

ចុះបើ​ខ្ញុំ​មានកូន​ពេញវ័យ ឬសមាជិក​គ្រួសារ​ពេញវ័យ​ផ្សេងទៀត​កំពុង​រស់នៅ​ជាមួយ​ខ្ញុំ​ក្រោម​ដំបូល​តែមួយ? តើ​លក្ខខណ្ឌ​ទទួល​បាន​របស់​យើង​ត្រូវ​បាន​កំណត់​ដោយ​របៀបណា?

បទប្បញ្ញត្តិ​នៃ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ឱ្យ​និយមន័យ​គ្រួសារ​ថា​ជា “ក្រុម​មនុស្ស​មាន​គ្នា​ពីរនាក់ឡើងទៅ​ដែល​មាន​ទំនាក់ទំនង​ពី​កំណើត អាពាហ៍​ពិពាហ៍ ឬសុំ​កូនចិញ្ចឹម​ដែល​រស់នៅ​ជាមួយគ្នា”។ នេះ​មានន័យថា ចំណូល​របស់​សមាជិក​គ្រួសារ​ពេញវ័យ​ដែល​រស់នៅ​ជាមួយគ្នា​អាច​ត្រូវ​បាន​ពិចារណា​ក្នុង​ពាក្យ​ស្នើសុំ​ការថែទាំ​ដោយ​ក្ដី​សប្បុរស។ ត្រូវ​ប្រាកដ​ថា​ពន្យល់​ពី​ស្ថានភាព​បុគ្គល​របស់​អ្នក​ប្រាប់​មន្ទីរពេទ្យ​ជានិច្ច​ក្នុង​ពាក្យ​ស្នើសុំ​ការថែទាំ​ដោយ​ក្ដី​សប្បុរស​របស់​អ្នក ព្រោះ​មន្ទីរពេទ្យ​អាច​ធ្វើការ​លើកលែង​ដោយ​ផ្អែកលើ​ស្ថានភាព​បុគ្គល​របស់​អ្នក។

 

តើរដ្ឋវ៉ាស៊ីនតោនបានតម្រូវឱ្យមន្ទីរពេទ្យផ្ដល់ជំនួយហិរញ្ញវត្ថុយូរប៉ុនណាហើយ?

ច្បាប់​ស្ដីពី​ការថែទាំ​ដោយ​ក្ដី​សប្បុរស​ដើមដំបូង​របស់​រដ្ឋ​វ៉ាស៊ីនតោន​បាន​អនុម័ត​នៅ​ឆ្នាំ 1989 ដូច្នេះ​ជំនួយ​នេះ​មាន​ផ្ដល់​ជូន​អ្នកជំងឺ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ជាង​បី​ទសវត្សរ៍​មក​ហើយ។