Washington State

Office of the Attorney General

Attorney General

Bob Ferguson

ខិត្តប័ណ្ណ​មួយទំព័រនេះ​ ចែង​អំពីនិយមន័យនិង​ប្រភេទ​នៃ​ការបៀតបៀនផ្លូវភេទ​ លក្ខខណ្ឌតម្រូវ​សម្រាប់និយោជក និងវិធានការដែលនិយោជិត​អាច​អនុវត្ត ប្រសិនបើពួកគេជួបប្រទះបញ្ហា​បៀតបៀនផ្លូវភេទ ហើយនឹង​មាន​ផ្តល់ជូន​Khmer Sexual Harassment flyerជាភាសាអង់គ្លេស​និង​អេស្ប៉ាញ។

ការបៀតបៀនផ្លូវភេទ គឺជា​ទម្រង់នៃ​ការ​រើសអើង​ផ្លូវភេទ​ មានដូចជា​ការប្រព្រឹត្ត​ផ្លូវភេទ​ដែលគេមិនពេញចិត្ត ការស្នើសុំផលតបស្នង​ផ្លូវភេទ និង​ការប្រព្រឹត្ត​លើរូបរាង​កាយ​ឬ​ពាក្យសម្តី​ដែល​ផ្អែក​ទៅលើផ្លូវ​ភេទ​។​​​ គ្រប់ទម្រង់នៃ​ការបៀតបៀនផ្លូវភេទ​ទាំងអស់គឺជាអំពើខុសច្បាប់​ ហើយ​និយោជក​អាច​នឹង​ទទួលខុសត្រូវ​ចំពោះអាកប្បកិរិយា​នេះ​ ប្រសិនបើពួកគេ​មិន​ចាត់វិធានការ​សមស្រប​ដើម្បីដោះស្រាយ​បញ្ហានេះទេ​។ និយោជក​គួរតែ៖

  • ផ្តល់នីតិវិធីសម្រាប់និយោជិត​ដែលបាន​ជួបប្រទះបញ្ហា​បៀតបៀនផ្លូវភេទដើម្បីធ្វើការរាយការណ៍​ប្តឹង​តវ៉ា​​​
  • ធ្វើការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់និង​ជាបន្ទាន់​ទៅលើ​ការប្តឹងតវ៉ាលើការបៀតបៀន​ផ្លូវភេទ និង
  • ចាត់វិធានការ​បន្ទាន់និងមានប្រសិទ្ធភាព​ដើម្បី​លុបបំបាត់ការបៀតបៀនផ្លូវភេទបន្តទៀត​នៅក្នុង​កន្លែង​ការងារ​

ខិត្តប័ណ្ណនេះ​ក៏ផ្តល់ជូនផងដែរ​នូវ​វិធានការ​សម្រាប់និយោជិត​​ ប្រសិនបើពួកគេ​មើល​ឃើញឬ​ជួបប្រទះ​បញ្ហា​បៀតបៀនផ្លូវភេទ។ ដើម្បី​ដោះស្រាយបញ្ហាអាកប្បកិរិយា​មិនត្រឹមត្រូវតាមច្បាប់នេះ និយោជិត​អាច៖

  • ទំនាក់ទំនងប្រាប់ដល់អ្នក​ប្រព្រឹត្ត​អំពើ​​បៀតបៀន ឬ​ប្រធាន​របស់ពួកគេ​ថា អាកប្បកិរិយា​បំពារ​បំពាន​នោះមិនត្រូវ​បានស្វាគមន៍​ទេ​។
  • រាយការណ៍​ជាបន្ទាន់​អំពីហេតុការណ៍នោះ​ជូនដល់​ថ្នាក់គ្រប់គ្រង​ ឬ​ផ្នែក​ធនធានមនុស្ស​ និង/ឬ

រាយការណ៍អំពីការបៀតបៀននោះទៅដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដូចខាងក្រោម៖​ Washington State Attorney General’s Office (ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញារដ្ឋវ៉ាស៊ីនតោន)Washington State Human Rights Commission (គណៈកម្មាធិការ​​សិទ្ធិមនុស្ស​រដ្ឋ​វ៉ាស៊ីនតោន​), និង/ឬ U.S. Equal Employment Opportunity Commission (គណៈកម្មាធិការ​សម្រាប់ឱកាស​ការងារ​ស្មើភាព​គ្នា​របស់សហរដ្ឋ​អាមេរិក​)